សម្ដេច​តេជោ​សង្ឃឹមថា សង្គ្រាមរុស្ស៊ី-អ៊ុយ​ក្រែន​នឹង​បញ្ចប់​ដោយ​ការ​ចរចា​ឆាប់ៗ​នេះ

សម្ដេច​តេជោ​សង្ឃឹមថា សង្គ្រាមរុស្ស៊ី-អ៊ុយ​ក្រែន​នឹង​បញ្ចប់​ដោយ​ការ​ចរចា​ឆាប់ៗ​នេះ

ស​ម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី នៃ​ព្រ​រាជា​ណាចក្រ​កម្ពុជា សង្ឃឹមថា ការ​ចរចា​រវាង​ភាគី​ពាក់​ព័ន្ធ​ក្នុង​សង្គ្រាម​រវាងរុស្ស៊ី និង​អ៊ុយ​ក្រែន នឹងឈាន​ដល់​ដំណោះ​ស្រាយ រហូត​ដល់​បញ្ចប់​សង្គ្រាម​បាន​ឆាប់ ដែល​ជំហរ​របស់​សម្ដេច​តេជោ​កន្លងមក​តែងតែ​លើកឡើថា មានតែ​ការ​ចរចាតែ​ប៉ុណ្ណោះ​ទើប​អាច​បញ្ចប់​សង្គ្រាម​បាន មិន​អាចយកសង្គ្រាមមក​បញ្ចប់​សង្គ្រាម​បានទេ​។

សម្ដេច​តេជោ​សង្ឃឹមថា សង្គ្រាមរុស្ស៊ី-អ៊ុយ​ក្រែន​នឹង​បញ្ចប់​ដោយ​ការ​ចរចា​ឆាប់ៗ​នេះ

នេះបើ​តាម​ការ​ឱ្យ​ដឹង​របស់​អ្នក​នាំ​ពាក្យ បន្ទាប់ពីស​ម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្ដីទី នៃ​ព្រ​រាជា​ណាចក្រ​កម្ពុជា អនុញ្ញាតឱ្យឯក​ឧត្តម Anatoly Borovik ឯក​អគ្គ​រដ្ឋទូតរុស្ស៊ី ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នា​ព្រឹក​ថ្ងៃទី១៣ ខែ​មីនា ឆ្នាំ២០២៥ នៅ​វិមាន​ព្រឹទ្ធសភា​។