​តំបន់​អន្លង់​អាំង ឬ​ភ្នំ១៥០០ នឹង​ក្លាយ​ជា​តំបន់​បៃតង

​តំបន់​អន្លង់​អាំង ឬ​ភ្នំ១៥០០ នឹង​ក្លាយ​ជា​តំបន់​បៃតង

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បាន​ចេញ​សេចក្តីជូន​ដំណឹង​ស្តីពី​ការ​រៀបចំ​តំបន់​អន្លង់​អាំង (ភ្នំ១៥០០) ឱ្យទៅ​ជា​តំបន់​បៃតង ក្នុង​ស្រុក​វាល​វែង​។ សេចក្តីជូន​ដំណឹង​នោះ​មាន​ខ្លឹមសារ គឺ​ដើម្បីឱ្យ​ប្រជា​ពលរដ្ឋ​ដែល​ពាក់​ព័ន្ធ​នឹង​តំបន់​នេះ ធ្វើ​ការ​រុះរើ និង​ចាក​ចេញពី​តំបន់​អន្ទង់អាំងដោយ​ខ្លួនឯងឱ្យ​បាន​តាម​ការ​កំណត់ ក្នុង​ករណី​មិន​ព្រម​រុះរើរដ្ឋបាល​ខេត្តនឹង​ចាត់​វិធាន​ការ​ទៅតាម​ផ្លូវ​ច្បាប់​។

​តំបន់​អន្លង់​អាំង ឬ​ភ្នំ១៥០០ នឹង​ក្លាយ​ជា​តំបន់​បៃតង

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បាន​ជម្រាបជូន ប្រជា​ពលរដ្ឋ​ដែល​មិន​ព្រម​ចាក​ចេញពី​តំបន់អន្ទង់អាំង (ភ្នំ១៥០០) ក្នុង​ភូមិសាស្ត្រ​ភូមិដី​ក្រហម ឃុំ​អន្លង់រាប ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់ ជ្រាបថា​៖ ដើម្បី​អនុវត្ត​តាម​ស្មារតី នៃ​លិខិតលេខ ៧៨៥សជណ និង​លិខិតលេខ១១០០សជណ របស់ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ រដ្ឋបាល​ខេត្ត​សូមជូន​ដំណឹង​ដល់​ប្រជា​ពលរដ្ឋ​ដែល​ពាក់​ព័ន្ធ​នឹង​តំបន់​អន្ទង់អាំង (ភ្នំ១៥០០)ដូច​ខាង​ក្រោម​៖

១​៖ កំណត់​ពេល១៥ថ្ងៃ គិត​ចាប់ពី​ថ្ងៃជូន​ដំណឹង​នេះ ឱ្យ​លោក/លោក​ស្រី ដែល​រស់នៅ​ក្នុង​តំបន់ហាម​ឃាត់ ធ្វើ​ការ​រុះរើ និង​ចាក​ចេញពី​តំបន់​អន្ទង់អាំង ដោយ​ខ្លួនឯង​។
២​៖ ក្នុង​ករណី​ផុត​ពេល​កំណត់ បើ​លោក/លោក​ស្រី នៅតែ​មិន​ព្រម​រុះរើ និង​ចាក​ចេញ​ដោយ​ខ្លួនឯង​នោះ​ទេ រដ្ឋបាល​ខេត្ត នឹង​ចាត់​វិធាន​ការ​ទៅតាម​ផ្លូវ​ច្បាប់ ដោយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការខូចខាត​ទ្រព្យ​សម្បត្តិ សម្ភារ​ដែល​មាន​តម្លៃ និងផល​ប្រយោជន៍​ផ្សេងៗ របស់​លោក/លោក​ស្រី នោះ​ឡើយ​។
៣​៖ ជាមួយ​នេះ លោក/លោក​ស្រី ត្រូវ​ប្រឈម​នឹង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ ដែល​បាន​កំណត់ ក្នុង​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ តាម​មាត្រា៨៥០ ដោយ​បាន​ចែងថា​៖ «ត្រូវផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារពី ១ឆ្នាំ ទៅ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ពី ១០០,០០០,០០០ រៀល ទៅ ៥០០,០០០,០០០រៀល»៕

​តំបន់​អន្លង់​អាំង ឬ​ភ្នំ១៥០០ នឹង​ក្លាយ​ជា​តំបន់​បៃតង