ស​ម្តេច​ធិបតី​៖ ៨ឆ្នាំ​មុន​ខុស​គ្នាតែ​អាយុ និង​តួនាទី ប៉ុន្តែ​កាតព្វកិច្ច និង​ការ​ចូល​រួម​ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី​មិន​ប្តូរ​ទេ

ស​ម្តេច​ធិបតី​៖ ៨ឆ្នាំ​មុន​ខុស​គ្នាតែ​អាយុ និង​តួនាទី ប៉ុន្តែ​កាតព្វកិច្ច និង​ការ​ចូល​រួម​ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី​មិន​ប្តូរ​ទេ

ស​ម្តេចបវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី១២ ខែ​មីនា ឆ្នាំ២០២៥នេះ តាមរយៈ​បណ្តាញ​ទំនាក់​ទំនង​សង្គមផ្លូវការ បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ រំលឹក​អំពី​បេសកកម្ម​របស់​ស​ម្តេច​ដែល​កាល​នោះ (ឆ្នាំ២០១៧) នៅ​មាន​តួនាទី​ជា​មេទ័ព​ជើងគោក ហើយ​បាន​ចុះ​ពិនិត្យ​ការ​កសាង​ផ្លូវ តាម​បណ្តាយ​បន្ទាត់​ព្រំដែន ដែល​ជា​កិច្ច​ការពារ​បូរណភាព​ទឹកដី និង​លើក​ស្ទួយ​ជីវភាពរស់​របស់​ប្រជា​ពលរដ្ឋ​។

ស​ម្តេច​បាន​បញ្ជាក់​តាមរយៈ​សំណេរថា ៨ឆ្នាំ​មុន ខុស​គ្នាតែ​អាយុ និង​តួនាទី ប៉ុន្តែ​កាតព្វកិច្ច និង​ការ​ចូល​រួម​ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី មិន​ប្តូរ​ទេ​។ បើ​ខ្មែរ​យើង​មិន​ខិតខំ​រួម​គ្នា​ពង្រឹង​ខ្លួនឯង គ្មាន​អ្នកណា​ផ្សេង​គេ​ធ្វើ​ជំនួស​យើង​ទេ​។

ស​ម្តេច​នាយក​រដ្ឋ​មន្ត្រី បាន​បង្ហោះសារ​ដូច្នេះថា «៨ ឆ្នាំ​មុន (៦ មីនា ២០១៧) និង​ថ្ងៃ​នេះ (១២ មីនា ២០២៥)÷ ខុស​គ្នាតែ​អាយុ និង​តួនាទី ប៉ុន្តែ​កាតព្វកិច្ច និង​ការ​ចូល​រួម​ក្នុង​កិច្ច​ការពារ​បូរណភាព​ទឹកដី ការ​ពង្រឹង​ប្រៀប​ការពារ​ជាតិ ការ​អភិវឌ្ឍ​ប្រទេស រួម​ទាំង​ការ​លើក​ស្ទួយ​កម្រិត​ជីវភាពរស់ នៅ​របស់កង​កម្លាំង​ប្រដាប់​អាវុធ និង​គ្រួសារ ក៏​ដូចជា​ប្រជា​ពលរដ្ឋ​នៅ​តាម​បណ្ដោយ​ព្រំដែន​មិន​ប្តូរ​ទេ​។

បើ​ខ្មែរ​យើង​មិន​ខិតខំ​រួម​គ្នា​ពង្រឹង​ខ្លួនឯង គ្មាន​អ្នកណា​ផ្សេង​គេ​ធ្វើ​ជំនួស​យើង​ទេ»៕