កម្ពុជា​សម្រេច​បាន​ការ​នាំ​ចេញ​ទំនិញ​ជិត៤.៥ពាន់លាន​ដុល្លារ​នៅ២ខែ​ដំបូង​ឆ្នាំ​នេះ

កម្ពុជា​សម្រេច​បាន​ការ​នាំ​ចេញ​ទំនិញ​ជិត៤.៥ពាន់លាន​ដុល្លារ​នៅ២ខែ​ដំបូង​ឆ្នាំ​នេះ

រយៈ​ពេល ២ខែ​ដំបូង​នៃ​ឆ្នាំ២០២៥ កម្ពុជា​បាន​សម្រេច​ការ​នាំ​ចេញ​ទំនិញ​សំខាន់ៗ ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ​ជិត ៤​.៥ពាន់លាន​ដុល្លារ កើន​ឡើង១១.៩ភាគរយ​។ នេះបើយោង​តាម​របាយ​ការណ៍ពី​អគ្គ​នាយក​ដ្ឋានគយ និង​រដ្ឋាករ​កម្ពុជា​។

យោង​តាម​ទិន្នន័យ​ដដែល​នេះ​បាន​ឱ្យ​ដឹងថា ក្នុងរយៈ​ពេល២ខែ​ដើម​ឆ្នាំ​នេះ កម្ពុជា​សម្រេច​បាន​ទំហំ​ពាណិជ្ជកម្ម​ជា​មួយទី​ផ្សារ​អន្តរ​ជាតិ​ប្រមាណ ៩.៤ពាន់លាន​ដុល្លារ កើន​ឡើង១៦.៣% បើធៀប​នឹងរយៈ​ពេល​ដូច​គ្នា​កាលពី​ឆ្នាំ២០២៤​។ ក្នុង​នោះ កម្ពុជា​នាំ​ចេញ​នាំ​ចេញ​ក្នុង​តម្លៃ ៤ ៤៦០លាន​ដុល្លារ កើន​ឡើង ១១.៩% ខណៈ​ការ​នាំ​ចូល​មកវិញ​មាន​ចំនួន៤ ៩៨៧លាន​ដុល្លារ កើន​ឡើង ២០.៦%។

កម្ពុជា​សម្រេច​បាន​ការ​នាំ​ចេញ​ទំនិញ​ជិត៤.៥ពាន់លាន​ដុល្លារ​នៅ២ខែ​ដំបូង​ឆ្នាំ​នេះ

ដៃគូ​ពាណិជ្ជកម្ម​សំខាន់ៗ​របស់​កម្ពុជា រួម​មាន ចិន, អាមេរិក, វៀតណាម, ជប៉ុន និង​កាលណាដា ជាដើម​។

ទំនិញ​សំខាន់ៗ​ដែល​កម្ពុជា បាន​នាំ​ចេញ​ច្រើន​ជាងគេ រួម​មាន​៖ សម្លៀក​បំពាក់ និង​គ្រឿង​បន្ទាប់បន្សំ ដែល​ធ្វើ​ឡើងពីក្រ​ណាត់, ផ្លែឈើ និង​គ្រាប់​ផ្លែឈើ ដែល​អាច​បរិភោគ​បាន, ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី, ស្បែកជើង, កៅស៊ូ និង ផលិតផល​ធ្វើ​អំពី​កៅស៊ូ រួម​នឹង​ទំនិញ