ពលរដ្ឋ ១៥ ម៉ឺននាក់ ចូលរួមដើរគាំទ្ររដ្ឋាភិបាល

ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាប្រមាណ ១៥ ម៉ឺននាក់ បានចូលរួមការធ្វើដំណើរថ្មើរជើង «Solidarity March» កាលពីព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ ដើម្បីបង្ហាញពីការរួបរួមគ្នាគាំទ្ររាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា។ ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមពីសាលមហោស្រពកោះពេជ្រ រហូតដល់វិមានឯករាជ្យ។ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាអ្នករៀបចំព្រឹត្តិការណ៍នេះ បានលើកឡើងពីសារៈសំខាន់នៃការជួបជុំគ្នា។ ការជួបជុំគ្នានៅក្នុងថ្ងៃនេះរបស់យើងទាំងអស់គ្នា លើសពីការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរ ដើម្បីបង្ហាញពីទឹកចិត្តសាមគ្គី ស្មារតីមុះមុត និងជំនឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងកងកម្លាំង ប៉ុន្តែការជួបជុំរបស់យើងនៅក្នុងថ្ងៃនេះ ជាការបង្ហាញនូវមនោសញ្ចេតនាក្នុងលក្ខណៈជាមហាគ្រួសារខ្មែរថា ពេលដែលប្រទេសជាតិត្រូវការយើង គឺយើងនឹងចេញមកបង្ហាញនូវស្មារតីនេះ។ ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ការជួបជុំនេះក៏ជាសារមួយបញ្ជាក់ថា ប្រសិនបើកម្ពុជាមានការគំរាមកំហែង ឬមានការប្រមាថមកលើកិត្តិយស…