សមិទ្ធផលជាតិ និងការដឹកនាំ

ផែនការ៥ឆ្នាំ​៖ យុទ្ធ​សាស្ត្រ​គន្លឹះ​របស់​សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះ​ទៅ​ការ​អភិវឌ្ឍន៍​កម្ពុជា

ផែនការ៥ឆ្នាំ​៖ យុទ្ធ​សាស្ត្រ​គន្លឹះ​របស់​សម្ដេចតេជោ ហ៊ុន សែន ឆ្ពោះ​ទៅ​ការ​អភិវឌ្ឍន៍​កម្ពុជា

ការ​អភិវឌ្ឍន៍​ដ៏​ឆាប់​រហ័ស​របស់​ប្រទេសកម្ពុជា ពី​គំនរផេះផង់​ក្រោយរបប​ប្រល័យពូជ​សាសន៍ មក​ជា​ប្រទេស​មួយ​ដែល​មាន​សន្តិភាព ស្ថិរ​ភាព និង​កំណើន​សេដ្ឋកិច្ច​គួរ​ឲ្យកត់សម្គាល់ គឺ​មិន​អាច​កាត់​ផ្ដាច់​បានពី​ការ​ដឹកនាំ​ប្រកបដោយ​ចក្ខុ​វិស័យ និង​ការ​អនុវត្ត “ផែនការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​ជាតិរយៈ​ពេល ៥ ឆ្នាំ” ជា​បន្ត​បន្ទាប់​របស់​រាជ​រដ្ឋាភិបាល ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន​។ ផែនការ​ទាំង​នេះ​បាន​ដើរតួ​នាទី​ជា​ត្រីវិស័យ​ដ៏​សំខាន់ ក្នុង​ការ​កំណត់​ទិសដៅ និង​យុទ្ធ​សាស្ត្រ​អភិវឌ្ឍន៍​ជាតិ​។ និយមន័យ និង​សារៈសំខាន់​នៃ​ផែនការ៥ឆ្នាំ “ផែនការ៥ឆ្នាំ” សំដៅលើ​ឯកសារគោល​នយោបាយ​មេ ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​រៀបចំ​ឡើង​ជាទៀង​ទាត់ រៀង​រាល់ ៥ ឆ្នាំ​ម្តង ដើម្បី​កំណត់​អាទិភាព គោលដៅ និង​យុទ្ធ​សាស្ត្រ​សម្រាប់​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ជាតិ​។ ផែនការ​នេះ​មាន​សារៈសំខាន់​ខ្លាំង​ណាស់ ព្រោះវា​ជា​ក្រប​ខ័ណ្ឌ​យុទ្ធ​សាស្ត្រ​ដែល​៖ ការ​វិវត្តន៍​នៃ​ផែនការ និង​គោលបំណង​រួម ចាប់​តាំងពី​ឆ្នាំ ១៩៧៩ កម្ពុជា​បាន​អនុវត្ត​នូវ​ផែនការ ៥ ឆ្នាំ​ជា​ច្រើន ដែល​នីមួយៗ​ឆ្លើយតប​ទៅនឹង​ស្ថានភាព​ជាក់​ស្ដែង…

ការ​ផ្លាស់​ប្តូរ​ដ៏​ធំធេង និង​វឌ្ឍន​ភាព​កម្ពុជា​ក្នុងរយៈ​ពេល ៤ ទសវត្សរ៍

ការ​ផ្លាស់​ប្តូរ​ដ៏​ធំធេង និង​វឌ្ឍន​ភាព​កម្ពុជា​ក្នុងរយៈ​ពេល ៤ ទសវត្សរ៍

ប្រទេសកម្ពុជា​បាន​ឆ្លង​កាត់​ប្រវត្តិសាស្ត្រ​ដ៏ជូរចត់​ជា​ច្រើន ទម្រាំ​បានឈាន​មកដល់​ដំណាក់​កាល​នៃ​សន្តិភាព ស្ថិរ​ភាព និង​ការ​អភិវឌ្ឍន៍​ដូច​សព្វថ្ងៃ​នេះ​។ រយៈ​ពេល​ជាង ៤ ទសវត្សរ៍​ចុង​ក្រោយ​នេះ ចាប់​តាំងពី​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ គឺជា​ភស្តុតាង​ដ៏រស់​រវើក​នៃ​ការ​ប្រែ​ប្រួល​ដ៏​ធំធេង​របស់​កម្ពុជា ពី​ប្រទេស​ដែលរង​ការ​បំផ្លិច​បំផ្លាញ​ខ្ទេច​ខ្ទាំ ទៅជា​ប្រទេស​មួយ​ដែល​កំពុង​ដើរតួ​នាទី​យ៉ាង​សកម្ម​នៅ​ក្នុង​តំបន់ និង​នៅលើឆាក​អន្តរជាតិ​។ ពី​គំនរផេះផង់ ឆ្ពោះ​ទៅ​ការ​កសាង​មូលដ្ឋាន​គ្រឹះ នៅ​ឆ្នាំ ១៩៧៩ ប្រទេសកម្ពុជា​ស្ថិត​ក្នុង​សភាពទ​ទេ​ស្អាត​។ ប្រជាជន​រាប់លាន​នាក់​បាន​បាត់បង់​ជីវិត សេដ្ឋកិច្ច​ត្រូវ​បាន​បំផ្លាញ សង្គម​បែក​បាក់ ហើយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​បាន​កម្ទេចចោល​។ ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​កើត​ចេញពី​ថ្ងៃ ៧ មករា ប្រទេសកម្ពុជា​បាន​ចាប់​ផ្តើម​ដំណើរ​ការ​កសាង​ឡើង​វិញពី​ចំណុច​សូន្យ​។ វិស័យ​កសិកម្ម​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ដើម្បី​ដោះ​ស្រាយ​បញ្ហាអត់​ឃ្លាន សាលា​រៀន និង​មន្ទីរ​ពេទ្យ​ត្រូវ​បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ជា​បណ្តើរៗ ទោះបីជា​មាន​ការ​ខ្វះខាត​ធនធាន​យ៉ាង​ច្រើន​ក៏ដោយ​។ ការ​ប្រឹង​ប្រែង​ទាំង​នេះ​បាន​ដាក់​ចេញ​នូវ​មូលដ្ឋាន​គ្រឹះ​ដំបូង​បំផុត​សម្រាប់​ការរស់រាន​មាន​ជីវិត និង​ការ​ស្តារ​សង្គម​ជាតិ​។ សន្តិ​ភាព​ពេញលេញ និង​កំណើន​សេដ្ឋកិច្ច​ដ៏​ត្រចះ​ត្រចង់ ចំណុច​របត់​ដ៏​សំខាន់​បំផុតគឺ​ការ​សម្រេច​បាន សន្តិ​ភាព​ពេញលេញ នៅ​ឆ្នាំ ១៩៩៨…

ការ​បន្ត​បេសកកម្ម​ដឹកនាំ និង​យុទ្ធ​សាស្ត្រ​បញ្ចកោណ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត

ការ​បន្ត​បេសកកម្ម​ដឹកនាំ និង​យុទ្ធ​សាស្ត្រ​បញ្ចកោណ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត

បន្ទាប់​ពីរយៈ​ពេល​ជាងបួន​ទសវត្សរ៍​នៃ​ការ​ដឹកនាំ​ប្រទេស​ជាតិ​ឲ្យ​ឆ្លង​ផុតពីសង្គ្រាម​រ៉ាំរ៉ៃ ឈាន​ទៅរក​សន្តិ​ភាព​ពេញលេញ និង​ការ​អភិវឌ្ឍន៍​ដ៏​ត្រចះ​ត្រចង់ សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន បាន​សម្រេច​ផ្ទេរ​តំណែង​នាយក​រដ្ឋ​មន្ត្រី​ទៅ​ឲ្យ​អ្នក​បន្តវេន​។ នៅ​ថ្ងៃទី ២២ ខែ​សីហា ឆ្នាំ ២០២៣ សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត បាន​ស្បថ​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​អាណត្តិទី៧ នៃ​រដ្ឋសភា ដែល​ជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​មនុស្ស​ជំនាន់​ក្រោយ​។ ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹកនាំ និង​ការ​បន្តកេរ​ដំណែល ការ​ផ្ទេរ​តំណែង​នាយក​រដ្ឋ​មន្ត្រី​ពី​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ទៅ​សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត គឺជា​ការ​ធានា​នូវ​និរន្តរ​ភាព​នៃ​សន្តិភាព ស្ថិរ​ភាព និង​វឌ្ឍន​ភាព​របស់​ជាតិ តាមរយៈ​ការ​បន្ត​កេរ​ដំណែល​ដ៏​រឹងមាំ និង​ការ​ដាក់​ចេញ​នូវ​ចក្ខុ​វិស័យ​ថ្មីៗ​សម្រាប់​អនាគត​កម្ពុជា​។ រដ្ឋាភិបាល​ថ្មី​នៅតែ​បន្ត​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​សំខាន់ៗ ដូចជា​ការ​រក្សា​សន្តិភាព ស្ថិរ​ភាព​នយោបាយ ការពារ​ឯករាជ្យ អធិបតេយ្យ​ភាព​ជាតិ និង​ការ​បន្ត​ជំរុញ​កំណើន​សេដ្ឋកិច្ច​។…

កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេចតេជោ ហ៊ុន សែន​៖ ពី​សូន្យ​ដល់​វឌ្ឍន​ភាព

កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេចតេជោ ហ៊ុន សែន​៖ ពី​សូន្យ​ដល់​វឌ្ឍន​ភាព

បន្ទាប់ពី​ថ្ងៃ​ជ័យ​ជម្នះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជា​បាន​រួច​ផុត​ពីរបប​ប្រល័យពូជ​សាសន៍​ខ្មែរ​ក្រហម ប៉ុន្តែ​ប្រទេស​ជាតិ​ទាំងមូល​ត្រូវ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាពទ​ទេ​ស្អាត​។ ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​បាន​បំផ្លាញ​ខ្ទេច​ខ្ទាំ ប្រជាជន​ស្លាប់​បាត់បង់​ជីវិត​រាប់លាន​នាក់ ហើយ​សង្គម​ទាំងមូល​ត្រូវ​កសាង​ឡើង​វិញពី​ចំណុច​សូន្យ​។ ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ស​ម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ឆ្លង​ផុត​ពីរបប​ខ្មែរ​ក្រហម រហូត​ដល់​នាំមក​នូវ​សន្តិ​ភាព​ពេញលេញ និង​ការ​អភិវឌ្ឍន៍​ដ៏​ត្រចះ​ត្រចង់​។ ការ​ស្វែងរក​សន្តិភាព និង​នយោបាយ​ឈ្នះ-ឈ្នះ ការងារ​អាទិភាព​បំផុត​របស់​សម្ដេចតេជោ ហ៊ុន សែន គឺ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល និង​ការ​នាំមក​នូវ​សន្តិ​ភាព​ពេញលេញជូន​ជាតិ​។ តាមរយៈ នយោបាយ​ឈ្នះ-ឈ្នះ ដែល​មាន​លក្ខណៈបត់បែន និង​ស៊ី​ជម្រៅ សម្ដេច​តេជោ​បាន​បង្រួប​បង្រួម​កម្លាំង​ប្រដាប់​អាវុធ​ខ្មែរ​ក្រហម​ដែល​នៅសេសសល់ ឲ្យវិលត្រឡប់មក​រួមរស់​ជាមួយ​រាជ​រដ្ឋាភិបាល​វិញ​ដោយ​គ្មាន​ការ​បង្ហូរឈាម​នៅ​ចុង​ទសវត្សរ៍ ១៩៩០​។ នយោបាយ​នេះ​បាន​នាំមក​នូវ សន្តិ​ភាព​ពេញលេញ នៅ​ឆ្នាំ ១៩៩៨ ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​បំផុត​សម្រាប់​ដំណើរ​ការ​អភិវឌ្ឍន៍​ប្រទេស​។ ការ​ចរចា ការ​ផ្សះផ្សា​ជាតិ និង​ការទូត​ដ៏​ប៉ិន​ប្រសប់​របស់​សម្ដេចតេជោ គឺជា​គន្លឹះ​ដែល​បានបិទ​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​កម្ពុជា​។ កំណើន​សេដ្ឋកិច្ច…

សារ​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋ​មន្ត្រីថៃ​៖ សម្ដេចតេជោ ហ៊ុន សែន ច្រានចោល​ការចោទ​ប្រកាន់ "Unprofessional"

សារ​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋ​មន្ត្រីថៃ​៖ សម្ដេចតេជោ ហ៊ុន សែន ច្រានចោល​ការចោទ​ប្រកាន់ “Unprofessional”

ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃទី ១៥ ខែ​មិថុនា ឆ្នាំ ២០២៥ សម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ថា លោក​ពិត​ជា​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋ​មន្ត្រីថៃ រយៈ​ពេល ១៧ នាទី ០៦ វិនាទី ដោយ​មាន​លោក ឃ្លាំង ហួត ជា​អ្នកបក​ប្រែ​។ ការថត​សំឡេង​នៃ​ការ​សន្ទនា​នេះ គឺ​ដើម្បី​ធានា​តម្លា​ភាព និង​ការពារ​កុំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ ឬ​បន្លំ​កិច្ច​ការ​ទាំងឡាយ​។ សម្ដេច​តេជោ​បាន​លើក​ឡើងថា សំឡេង​សន្ទនា​នេះ​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​ឥស្សរជនប្រហែល ៨០ នាក់ រួម​មានគណៈ​អចិន្ត្រៃយ៍​គណបក្ស ក្រុម​ការងារ​ព្រឹទ្ធសភា ក្រុម​ការងារសភា ក្រុម​ការងារ​ទទួល​បន្ទុក​កិច្ចការ​បរទេស ក្រុម​ការងារ​ឃោសនា​អប់រំ ក្រុម​ការងារ​ព្រំដែន និងកង​កម្លាំង​ប្រដាប់​អាវុធ​។ សម្ដេច​តេជោ​បាន​សន្និដ្ឋាន​ថា​៖ “នៅ​ក្នុង​នោះ​ប្រហែល​អាច​មាន​នរណា​ម្នាក់ មិន​ពេញ​ចិត្ត​នឹង​នាយក​រដ្ឋមន្រ្តីថៃ ព្រោះ​ក្រោយ​និយាយ​គ្នា​ជាមួយ​ខ្ញុំ​ប៉ុន្មាន​ម៉ោង បែរជា​មេ​ដឹកនាំថៃ​ចេញមក…

ពលរដ្ឋ ១៥ ម៉ឺន​នាក់ ចូល​រួម​ដើរ​គាំទ្រ​រដ្ឋាភិបាល

ពលរដ្ឋ ១៥ ម៉ឺន​នាក់ ចូល​រួម​ដើរ​គាំទ្រ​រដ្ឋាភិបាល

ភ្នំពេញ​៖ ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រមាណ ១៥ ម៉ឺន​នាក់ បាន​ចូល​រួម​ការ​ធ្វើ​ដំណើរ​ថ្មើរជើង «Solidarity March» កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែ​មិថុនា ឆ្នាំ ២០២៥ ដើម្បី​បង្ហាញពី​ការ​រួបរួម​គ្នា​គាំទ្រ​រាជ​រដ្ឋាភិបាល និងកង​កម្លាំងជួរ​មុខ​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ​បាន​ចាប់​ផ្ដើម​ពីសាល​មហោស្រពកោះ​ពេជ្រ រហូត​ដល់​វិមាន​ឯករាជ្យ​។ ឯក​ឧត្តម ហ៊ុន ម៉ានី ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ បាន​លើក​ឡើង​ពីសារៈ​សំខាន់​នៃ​ការជួបជុំ​គ្នា​។ ការជួបជុំ​គ្នា​នៅ​ក្នុង​ថ្ងៃ​នេះ​របស់​យើង​ទាំង​អស់​គ្នា លើសពី​ការជួបជុំ​ជា​លក្ខណៈមហា​គ្រួសារ​ខ្មែរ ដើម្បី​បង្ហាញពី​ទឹក​ចិត្ត​សាមគ្គី ស្មារតី​មុះមុត និង​ជំនឿ​ទុក​ចិត្ត​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា និងកង​កម្លាំង ប៉ុន្តែ​ការជួបជុំ​របស់​យើង​នៅ​ក្នុង​ថ្ងៃ​នេះ ជា​ការ​បង្ហាញ​នូវ​មនោសញ្ចេតនា​ក្នុង​លក្ខណៈ​ជាមហា​គ្រួសារ​ខ្មែរថា ពេល​ដែល​ប្រទេស​ជាតិ​ត្រូវ​ការ​យើង គឺ​យើង​នឹង​ចេញមក​បង្ហាញ​នូវ​ស្មារតី​នេះ​។ ឯក​ឧត្តម ហ៊ុន ម៉ានី បាន​សង្កត់​ធ្ងន់ថា ការជួបជុំ​នេះ​ក៏​ជា​សារ​មួយ​បញ្ជាក់ថា ប្រសិនបើ​កម្ពុជា​មាន​ការ​គំរាម​កំហែង ឬ​មាន​ការ​ប្រមាថមក​លើកិត្តិយស…

សម្ដេចធិបតី ហ៊ុន ម៉ាណែត​៖ មូលធន​មនុស្ស​ត្រូវ​មាន​សីលធម៌ គុណ​ធម៌ និង​ជា​គ្រឹះ​កសាង​ជាតិ

សម្ដេចធិបតី ហ៊ុន ម៉ាណែត​៖ មូលធន​មនុស្ស​ត្រូវ​មាន​សីលធម៌ គុណ​ធម៌ និង​ជា​គ្រឹះ​កសាង​ជាតិ

ភ្នំពេញ​៖ សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​កម្ពុជា បាន​សង្កត់​ធ្ងន់ថា មូលធន​មនុស្ស មិនមែន​ត្រឹមតែ​មាន​ស្មារតី និង​សមត្ថភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ត្រូវ​មាន​សីលធម៌ និង​គុណ​ធម៌​។ ការ​ថ្លែង​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បិទមហាសន្និបាតវិសាមញ្ញ​កាយរឹទ្ធិ​ជាតិ​កម្ពុជា កាលពី​រសៀល​ថ្ងៃទី ១៧ ខែ​មិថុនា ឆ្នាំ ២០២៥​។ សម្ដេច​ធិបតី​បាន​បន្ថែមថា មូលធន​មនុស្ស​គឺជា​មូលដ្ឋាន​គ្រឹះ​ក្នុង​ការ​កសាង​ឯករាជ្យម្ចាស់​ការ និង​ការ​អភិវឌ្ឍ​ប្រទេស​។ សម្ដេច​ធិបតី​បានគូស​បញ្ជាក់ពី​កិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​កម្ពុជា​ក្រោយ​បញ្ចប់​សង្គ្រាម ក្នុង​ការ​កសាង​ធនធាន​មនុស្ស សេដ្ឋកិច្ច និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​។ “ក្រោយ​សង្គ្រាម​បាន​បញ្ចប់, កម្ពុជា​បាន​ខិតខំ​កសាង​ធនធាន​មនុស្ស, សេដ្ឋកិច្ច និង​ហេដ្ឋា​រចនា សម្ព័ន្ធ ដែល​ពីមុន​យើងពឹង​គេ​ទាំងស្រុង តែបច្ចុប្បន្ន​យើង​អាច​ធានា​បាន និង ម្ចាស់​ការ​ដោយ​ខ្លួនឯង ដែល​នេះ​ជា​ការ​ធានា​ឯករាជ្យ​ជាតិ​កម្ពុជា​របស់​យើង ហើយ​គោលដៅ​ធំ​របស់​យើង គឺ​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​បូរណភាព​ទឹកដី, ការ​ទទួល​ខុស​ចំពោះ ប្រជាជន​កម្ពុជា និង​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ឧត្តម​ប្រយោជន៍​ជាតិ…

ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ!

ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ!

ភ្នំពេញ៖ បន្ទាប់ពីកាសែត The Nation របស់ថៃបានចេញផ្សាយពីការបង្កើតក្រុមការងារមួយ ដើម្បីដោះស្រាយភាពតានតឹងតាមបណ្ដោយព្រំដែន ដែលកើតចេញពីការបង្ហោះសារលើបណ្ដាញសង្គមដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចោទជាសំណួរថា “ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ!”។ សម្ដេចតេជោបានមានប្រសាសន៍ថា លោកគ្រាន់តែនិយាយ និងពន្យល់ការពិត អំពីអ្វីដែលបានកើតឡើងចំពោះប្រទេសកម្ពុជា និងទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។ “ខ្ញុំគ្រាន់តែនិយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។ ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស។” សម្ដេចតេជោក៏បានលើកឡើងនូវសំណួរដដែលថា៖ “ហេតុអ្វីចាំបាច់ត្រូវបង្កើតក្រុមការងារដើម្បីតាមដានហ្វេសប៊ុករបស់ខ្ញុំ បើអ្នកស្អាតស្អំមែន។”