
សារទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ៖ សម្ដេចតេជោ ហ៊ុន សែន ច្រានចោលការចោទប្រកាន់ “Unprofessional”
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា លោកពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីថៃ រយៈពេល ១៧ នាទី ០៦ វិនាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ។ ការថតសំឡេងនៃការសន្ទនានេះ គឺដើម្បីធានាតម្លាភាព និងការពារកុំឲ្យមានការភាន់ច្រឡំ ឬបន្លំកិច្ចការទាំងឡាយ។ សម្ដេចតេជោបានលើកឡើងថា សំឡេងសន្ទនានេះត្រូវបានផ្ញើទៅកាន់ឥស្សរជនប្រហែល ៨០ នាក់ រួមមានគណៈអចិន្ត្រៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ។ សម្ដេចតេជោបានសន្និដ្ឋានថា៖ “នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ មិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង បែរជាមេដឹកនាំថៃចេញមក…