
សំឡេងប្រជាជន៖ ទស្សនៈ និងការគាំទ្រចំពោះការដឹកនាំប្រទេស
សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ដែលប្រទេសកម្ពុជាសម្រេចបាននាពេលបច្ចុប្បន្ននេះ គឺមិនអាចកាត់ផ្ដាច់បានពីការចូលរួម និងការគាំទ្រដ៏រឹងមាំរបស់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ ការរួបរួមជាតិក្រោមឆ័ត្រនៃរាជរដ្ឋាភិបាល គឺជាកត្តាគន្លឹះដែលបាននាំកម្ពុជាឲ្យឆ្លងផុតឧបសគ្គជាច្រើន រហូតដល់ក្លាយជាប្រទេសមួយដែលកំពុងមានវឌ្ឍនភាពគួរឲ្យកត់សម្គាល់។ ការជឿជាក់លើការដឹកនាំ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមក ប្រជាជនកម្ពុជាភាគច្រើនបានបង្ហាញនូវ ការជឿជាក់យ៉ាងមុតមាំ ចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាល ទាំងក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបច្ចុប្បន្នក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ការជឿជាក់នេះកើតចេញពីការមើលឃើញដោយផ្ទាល់នូវសមិទ្ធផលពិតប្រាកដដូចជា៖ មនោសញ្ចេតនាស្នេហាជាតិ និងការរួបរួមគ្នា ការគាំទ្ររបស់ប្រជាពលរដ្ឋមិនមែនត្រឹមតែជាការទទួលស្គាល់សមិទ្ធផលនោះទេ ប៉ុន្តែវាជាការបង្ហាញនូវ មនោសញ្ចេតនាស្នេហាជាតិដ៏ជ្រាលជ្រៅ និងស្មារតីរួបរួមគ្នាជាធ្លុងមួយ។ ព្រឹត្តិការណ៍ជាច្រើនបានបង្ហាញពីទឹកចិត្តនេះ ដូចជាការចូលរួមដ៏ច្រើនកុះករក្នុងការធ្វើដំណើរថ្មើរជើង “Solidarity March” ដើម្បីបង្ហាញការគាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខជាតិ។ ចុចអានអត្ថបទ៖ ពលរដ្ឋ ១៥ ម៉ឺននាក់ ចូលរួមដើរគាំទ្ររដ្ឋាភិបាល ការចូលរួមបែបនេះឆ្លុះបញ្ចាំងពីការយល់ដឹងរបស់ប្រជាជនអំពីសារៈសំខាន់នៃសាមគ្គីភាពជាតិ ជាពិសេសនៅពេលដែលប្រទេសជាតិត្រូវការ ឬមានការគំរាមកំហែងណាមួយដល់កិត្តិយស…