ខ្លា​ថ្មី​នៃ​អាស៊ី

ការ​ផ្លាស់​ប្តូរ​ដ៏​ធំធេង និង​វឌ្ឍន​ភាព​កម្ពុជា​ក្នុងរយៈ​ពេល ៤ ទសវត្សរ៍

ការ​ផ្លាស់​ប្តូរ​ដ៏​ធំធេង និង​វឌ្ឍន​ភាព​កម្ពុជា​ក្នុងរយៈ​ពេល ៤ ទសវត្សរ៍

ប្រទេសកម្ពុជា​បាន​ឆ្លង​កាត់​ប្រវត្តិសាស្ត្រ​ដ៏ជូរចត់​ជា​ច្រើន ទម្រាំ​បានឈាន​មកដល់​ដំណាក់​កាល​នៃ​សន្តិភាព ស្ថិរ​ភាព និង​ការ​អភិវឌ្ឍន៍​ដូច​សព្វថ្ងៃ​នេះ​។ រយៈ​ពេល​ជាង ៤ ទសវត្សរ៍​ចុង​ក្រោយ​នេះ ចាប់​តាំងពី​ថ្ងៃ​រំដោះ ៧ មករា ១៩៧៩ គឺជា​ភស្តុតាង​ដ៏រស់​រវើក​នៃ​ការ​ប្រែ​ប្រួល​ដ៏​ធំធេង​របស់​កម្ពុជា ពី​ប្រទេស​ដែលរង​ការ​បំផ្លិច​បំផ្លាញ​ខ្ទេច​ខ្ទាំ ទៅជា​ប្រទេស​មួយ​ដែល​កំពុង​ដើរតួ​នាទី​យ៉ាង​សកម្ម​នៅ​ក្នុង​តំបន់ និង​នៅលើឆាក​អន្តរជាតិ​។ ពី​គំនរផេះផង់ ឆ្ពោះ​ទៅ​ការ​កសាង​មូលដ្ឋាន​គ្រឹះ នៅ​ឆ្នាំ ១៩៧៩ ប្រទេសកម្ពុជា​ស្ថិត​ក្នុង​សភាពទ​ទេ​ស្អាត​។ ប្រជាជន​រាប់លាន​នាក់​បាន​បាត់បង់​ជីវិត សេដ្ឋកិច្ច​ត្រូវ​បាន​បំផ្លាញ សង្គម​បែក​បាក់ ហើយ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​បាន​កម្ទេចចោល​។ ក្រោម​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​ដែល​កើត​ចេញពី​ថ្ងៃ ៧ មករា ប្រទេសកម្ពុជា​បាន​ចាប់​ផ្តើម​ដំណើរ​ការ​កសាង​ឡើង​វិញពី​ចំណុច​សូន្យ​។ វិស័យ​កសិកម្ម​ត្រូវ​បាន​ស្តារ​ឡើង​វិញ​ដើម្បី​ដោះ​ស្រាយ​បញ្ហាអត់​ឃ្លាន សាលា​រៀន និង​មន្ទីរ​ពេទ្យ​ត្រូវ​បាន​បើក​ដំណើរ​ការ​ឡើង​វិញ​ជា​បណ្តើរៗ ទោះបីជា​មាន​ការ​ខ្វះខាត​ធនធាន​យ៉ាង​ច្រើន​ក៏ដោយ​។ ការ​ប្រឹង​ប្រែង​ទាំង​នេះ​បាន​ដាក់​ចេញ​នូវ​មូលដ្ឋាន​គ្រឹះ​ដំបូង​បំផុត​សម្រាប់​ការរស់រាន​មាន​ជីវិត និង​ការ​ស្តារ​សង្គម​ជាតិ​។ សន្តិ​ភាព​ពេញលេញ និង​កំណើន​សេដ្ឋកិច្ច​ដ៏​ត្រចះ​ត្រចង់ ចំណុច​របត់​ដ៏​សំខាន់​បំផុតគឺ​ការ​សម្រេច​បាន សន្តិ​ភាព​ពេញលេញ នៅ​ឆ្នាំ ១៩៩៨…