បូជា​ឈាមស្រស់ សាច់​ស្រស់

ការ​បូជា​ឈាមស្រស់ សាច់​ស្រស់​របស់​សម្ដេចតេជោ ហ៊ុន សែន

ការ​បូជា​ឈាមស្រស់ សាច់​ស្រស់​របស់​សម្ដេចតេជោ ហ៊ុន សែន

ប្រវត្តិសាស្ត្រ​នៃ​ការ​តស៊ូ និង​ការ​បង្រួប​បង្រួម​ជាតិ​របស់​កម្ពុជា មិន​អាច​កាត់​ផ្ដាច់​បានពី​ការ​លះបង់​ដ៏​ធំធេង​របស់​អ្នក​ដឹកនាំ​ជា​ច្រើន​រូប ជា​ពិសេសគឺ​ការ​លះបង់​ផ្ទាល់​ខ្លួន​របស់ ស​ម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន​។ មុន​ពេល​ប្រទេស​ជាតិ​ទទួល​បាន​សន្តិ​ភាព​ពេញលេញ ស​ម្តេច​តេជោ​បាន​ឆ្លង​កាត់​ការ​លំបាក ឧប​សគ្គ និង​ការ​លះបង់​ផ្ទាល់​ខ្លួន​យ៉ាង​ធ្ងន់ធ្ងរ រួម​ទាំង​ការ​បាត់បង់​សមាជិក​គ្រួសារ និង​របួស​កាយ​សម្បទា​ផងដែរ​។ ការ​លះបង់​ផ្ទាល់​ខ្លួន​ដើម្បី​ជាតិ នៅ​ទសវត្សរ៍​ឆ្នាំ ១៩៧០ ដែល​ជា​ដំណាក់​កាល​ដ៏​ខ្មៅ​ងងឹត​បំផុត​សម្រាប់​កម្ពុជា ក្រោមរបប​ប្រល័យពូជ​សាសន៍​ខ្មែរ​ក្រហម សម្ដេចតេជោ ហ៊ុន សែន បាន​ចាប់​ផ្ដើម​ឆ្ពោះ​ទៅ​កាន់​ការ​តស៊ូ​។ ក្នុង​អំឡុង​ពេល​នៃ​ការ​តស៊ូ​រំដោះ​ជាតិ​ពីរបប​ប៉ុល ពត ក្នុង​ឆ្នាំ ១៩៧៧ ស​ម្តេច​តេជោ​បានរង​របួស​ភ្នែក​ខាង​ឆ្វេង​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​ការ​ប្រយុទ្ធ​ផ្ទាល់​នឹង​កងទ័ព​ខ្មែរ​ក្រហម ដែល​បណ្តាល​ឲ្យ​បាត់បង់​ភ្នែក​ម្ខាង​ជា​អចិន្ត្រៃយ៍​។ របួស​នេះ គឺជា​ការ​បូជា​ឈាមស្រស់ សាច់​ស្រស់​មួយ​ដែល​បាន​កើត​ចេញពី​ការ​តស៊ូ​ដើម្បី​រំដោះ​ប្រជាជន និង​មាតុភូមិ​។ ពី​ការ​លះបង់យុវវ័យ ដល់​ការ​នាំមក​នូវ​សន្តិភាព របួស​ភ្នែក​របស់​សម្ដេចតេជោ មិន​បានរា​រាំង​ឆន្ទៈ​របស់​លោក​ក្នុង​ការ​បន្ត​បេសកកម្ម​រំដោះ​ជាតិ​នោះ​ទេ​។ ផ្ទុយ​ទៅវិញ វា​បាន​ក្លាយ​ជា​ភស្តុតាង​ដ៏រស់​រវើក​នៃ​ការ​លះបង់ និង​ការ​តាំង​ចិត្ត​របស់​លោក​ក្នុង​ការ​ស្វែងរក​សន្តិភាព…