រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា

ចលនា​រំដោះ និង​ថ្ងៃ​ជ័យ​ជម្នះ ៧ មករា ១៩៧៩

បន្ទាប់ពី​ជិតបួន​ឆ្នាំ​នៃ​ភាព​ងងឹត​ដ៏​ជ្រៅ​បំផុត ដែល​បាន​សង្កត់សង្កិន​ប្រជាជន​កម្ពុជា​ឲ្យ​រស់នៅ​ក្នុង​ការភ័យ​ខ្លាច ការ​កាប់​សម្លាប់​រង្គាល និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការហួស​កម្លាំង ទី​បំផុត​ពន្លឺ​នៃ​សង្ឃឹម និង​ការ​រំដោះ​ក៏​បានលេច​ឡើង​ជា​បណ្ដើរៗ​។ ភាពឈឺ​ចាប់ និង​ការរង​ទុក្ខ​វេទនា​ដ៏​ធំធេង​បាន​ជំរុញ​ឲ្យ​មាន​ការ​ក្រោកឈរ​តស៊ូ ដែល​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​ដំណើរ​ឆ្ពោះ​ទៅរក​ការ​រំដោះ​ជាតិ​។ កំណើតរណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​៖ ពន្លឺ​នៃ​ក្ដី​សង្ឃឹម នៅ​ចុង​ឆ្នាំ ១៩៧៨ ចលនា​ជាតិ​មួយ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេសកម្ពុជា ក្នុង​គោលបំណង​តែមួយគត់គឺ ផ្តួល​រំលំរបប​ប្រល័យពូជ​សាសន៍​ប៉ុល ពត​។ ចលនា​នោះ​មាន​ឈ្មោះថា រណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា (RNSK) ដែល​ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវ​ការ​នៅ​ថ្ងៃទី ២ ខែ​ធ្នូ ឆ្នាំ ១៩៧៨ នៅ​តំបន់​ស្នួល ខេត្ត​ក្រចេះ​។ ការ​បង្កើតរណ​សិរ្ស​នេះ គឺជា​ការ​ប្រមូល​ផ្តុំ​កម្លាំង​អ្នក​ស្នេហា​ជាតិ​ជា​ច្រើន​រូប ដែល​ធ្លាប់​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម ហើយ​បាន​មើល​ឃើញ​ពី​ភាព​ឃោរឃៅ​ឥត​ព្រំដែន​របស់របប​នេះ ក៏​សម្រេច​ចិត្ត​បះបោរ​ប្រឆាំង​។ ក្នុង​ចំណោម​អ្នក​ដឹកនាំ​សំខាន់ៗ​ដែល​បាន​ដើរតួ​នាទី​យ៉ាង​សកម្ម​ក្នុង​ការ​បង្កើត និង​ដឹកនាំរណ​សិរ្ស មាន​ដូចជា ស​ម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ដែល​ជា​កម្លាំង​ស្នូល​មួយ​រូប បានភៀស​ខ្លួន​ទៅវៀតណាម​ដើម្បី​ស្វែងរក​ការ​គាំទ្រ…