
សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ មូលធនមនុស្សត្រូវមានសីលធម៌ គុណធម៌ និងជាគ្រឹះកសាងជាតិ
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសង្កត់ធ្ងន់ថា មូលធនមនុស្ស មិនមែនត្រឹមតែមានស្មារតី និងសមត្ថភាពប៉ុណ្ណោះទេ ប៉ុន្តែ ត្រូវមានសីលធម៌ និងគុណធម៌។ ការថ្លែងនេះបានធ្វើឡើងនៅក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា កាលពីរសៀលថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៥។ សម្ដេចធិបតីបានបន្ថែមថា មូលធនមនុស្សគឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឯករាជ្យម្ចាស់ការ និងការអភិវឌ្ឍប្រទេស។ សម្ដេចធិបតីបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្រោយបញ្ចប់សង្គ្រាម ក្នុងការកសាងធនធានមនុស្ស សេដ្ឋកិច្ច និងហេដ្ឋារចនាសម្ព័ន្ធ។ “ក្រោយសង្គ្រាមបានបញ្ចប់, កម្ពុជាបានខិតខំកសាងធនធានមនុស្ស, សេដ្ឋកិច្ច និងហេដ្ឋារចនា សម្ព័ន្ធ ដែលពីមុនយើងពឹងគេទាំងស្រុង តែបច្ចុប្បន្នយើងអាចធានាបាន និង ម្ចាស់ការដោយខ្លួនឯង ដែលនេះជាការធានាឯករាជ្យជាតិកម្ពុជារបស់យើង ហើយគោលដៅធំរបស់យើង គឺការទទួលខុសត្រូវចំពោះបូរណភាពទឹកដី, ការទទួលខុសចំពោះ ប្រជាជនកម្ពុជា និងការទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ជាតិ…