សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត

ការ​បន្ត​បេសកកម្ម​ដឹកនាំ និង​យុទ្ធ​សាស្ត្រ​បញ្ចកោណ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត

ការ​បន្ត​បេសកកម្ម​ដឹកនាំ និង​យុទ្ធ​សាស្ត្រ​បញ្ចកោណ​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ាណែត

បន្ទាប់​ពីរយៈ​ពេល​ជាងបួន​ទសវត្សរ៍​នៃ​ការ​ដឹកនាំ​ប្រទេស​ជាតិ​ឲ្យ​ឆ្លង​ផុតពីសង្គ្រាម​រ៉ាំរ៉ៃ ឈាន​ទៅរក​សន្តិ​ភាព​ពេញលេញ និង​ការ​អភិវឌ្ឍន៍​ដ៏​ត្រចះ​ត្រចង់ សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន បាន​សម្រេច​ផ្ទេរ​តំណែង​នាយក​រដ្ឋ​មន្ត្រី​ទៅ​ឲ្យ​អ្នក​បន្តវេន​។ នៅ​ថ្ងៃទី ២២ ខែ​សីហា ឆ្នាំ ២០២៣ សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត បាន​ស្បថ​ចូល​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​អាណត្តិទី៧ នៃ​រដ្ឋសភា ដែល​ជា​ការបើក​ទំព័រ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​សម្រាប់​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​មនុស្ស​ជំនាន់​ក្រោយ​។ ការ​ផ្លាស់​ប្តូរ​ថ្នាក់​ដឹកនាំ និង​ការ​បន្តកេរ​ដំណែល ការ​ផ្ទេរ​តំណែង​នាយក​រដ្ឋ​មន្ត្រី​ពី​សម្ដេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ទៅ​សម្ដេច​មហាបវរ​ធិបតី ហ៊ុន ម៉ាណែត គឺជា​ការ​ធានា​នូវ​និរន្តរ​ភាព​នៃ​សន្តិភាព ស្ថិរ​ភាព និង​វឌ្ឍន​ភាព​របស់​ជាតិ តាមរយៈ​ការ​បន្ត​កេរ​ដំណែល​ដ៏​រឹងមាំ និង​ការ​ដាក់​ចេញ​នូវ​ចក្ខុ​វិស័យ​ថ្មីៗ​សម្រាប់​អនាគត​កម្ពុជា​។ រដ្ឋាភិបាល​ថ្មី​នៅតែ​បន្ត​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​សំខាន់ៗ ដូចជា​ការ​រក្សា​សន្តិភាព ស្ថិរ​ភាព​នយោបាយ ការពារ​ឯករាជ្យ អធិបតេយ្យ​ភាព​ជាតិ និង​ការ​បន្ត​ជំរុញ​កំណើន​សេដ្ឋកិច្ច​។…