Tag ហ៊ុន ម៉ានី

ពលរដ្ឋ ១៥ ម៉ឺន​នាក់ ចូល​រួម​ដើរ​គាំទ្រ​រដ្ឋាភិបាល

ពលរដ្ឋ ១៥ ម៉ឺន​នាក់ ចូល​រួម​ដើរ​គាំទ្រ​រដ្ឋាភិបាល

ភ្នំពេញ​៖ ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រមាណ ១៥ ម៉ឺន​នាក់ បាន​ចូល​រួម​ការ​ធ្វើ​ដំណើរ​ថ្មើរជើង «Solidarity March» កាលពី​ព្រឹក​ថ្ងៃទី ១៨ ខែ​មិថុនា ឆ្នាំ ២០២៥ ដើម្បី​បង្ហាញពី​ការ​រួបរួម​គ្នា​គាំទ្រ​រាជ​រដ្ឋាភិបាល និងកង​កម្លាំងជួរ​មុខ​កម្ពុជា​។ ព្រឹត្តិការណ៍​នេះ​បាន​ចាប់​ផ្ដើម​ពីសាល​មហោស្រពកោះ​ពេជ្រ រហូត​ដល់​វិមាន​ឯករាជ្យ​។ ឯក​ឧត្តម ហ៊ុន ម៉ានី ឧបនាយក​រដ្ឋ​មន្ត្រី និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​នេះ បាន​លើក​ឡើង​ពីសារៈ​សំខាន់​នៃ​ការជួបជុំ​គ្នា​។ ការជួបជុំ​គ្នា​នៅ​ក្នុង​ថ្ងៃ​នេះ​របស់​យើង​ទាំង​អស់​គ្នា លើសពី​ការជួបជុំ​ជា​លក្ខណៈមហា​គ្រួសារ​ខ្មែរ ដើម្បី​បង្ហាញពី​ទឹក​ចិត្ត​សាមគ្គី ស្មារតី​មុះមុត និង​ជំនឿ​ទុក​ចិត្ត​លើ​រាជ​រដ្ឋាភិបាល​កម្ពុជា និងកង​កម្លាំង ប៉ុន្តែ​ការជួបជុំ​របស់​យើង​នៅ​ក្នុង​ថ្ងៃ​នេះ ជា​ការ​បង្ហាញ​នូវ​មនោសញ្ចេតនា​ក្នុង​លក្ខណៈ​ជាមហា​គ្រួសារ​ខ្មែរថា ពេល​ដែល​ប្រទេស​ជាតិ​ត្រូវ​ការ​យើង គឺ​យើង​នឹង​ចេញមក​បង្ហាញ​នូវ​ស្មារតី​នេះ​។ ឯក​ឧត្តម ហ៊ុន ម៉ានី បាន​សង្កត់​ធ្ងន់ថា ការជួបជុំ​នេះ​ក៏​ជា​សារ​មួយ​បញ្ជាក់ថា ប្រសិនបើ​កម្ពុជា​មាន​ការ​គំរាម​កំហែង ឬ​មាន​ការ​ប្រមាថមក​លើកិត្តិយស…