ភាព​តក់ស្លុត​ក្រោយ​របួស​ផ្លូវ​ចិត្ត

ផល​វិបាក​ក្រោយរបប​ប្រល័យពូជ​សាសន៍​៖ ការរង​របួស​សង្គម និង​ការ​ស្តារ​នីតិ​សម្បទា

ផល​វិបាក​ក្រោយរបប​ប្រល័យពូជ​សាសន៍​៖ ការរង​របួស​សង្គម និង​ការ​ស្តារ​នីតិ​សម្បទា

ថ្ងៃទី ៧ ខែ​មករា ឆ្នាំ ១៩៧៩ គឺជា​ថ្ងៃ​រំដោះ​ប្រទេស​កម្ពុជា​ពីរបប​ប្រល័យពូជ​សាសន៍ ប៉ុល ពត ប៉ុន្តែវា​ជា​ការ​ចាប់​ផ្តើម​នៃ​បញ្ហា​ប្រឈម​ដ៏​ធំធេង​មួយ​ទៀត គឺ​ការ​ស្តារ​ប្រទេស​ជាតិ និង​ព្យាបាល​របួស​សង្គម​ដ៏​ជ្រៅ​ជ្រះ​។ ផល​វិបាក​ដែល​បន្សល់​ទុក​ដោយរបប​ដ៏​ឃោរឃៅ​នោះ មិនមែន​ត្រឹមតែ​ការ​បំផ្លិច​បំផ្លាញ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ប៉ុណ្ណោះ​ទេ ប៉ុន្តែថែម​ទាំង​បាន​បន្សល់​ទុក​នូវ​ការឈឺ​ចាប់​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​របួស​សង្គម​ដែល​ពិបាក​នឹង​ព្យាបាល​។ របួស​ផ្លូវ​កាយ ផ្លូវ​ចិត្ត និង​ការ​បែក​បាក់​គ្រួសារ ផលប៉ះ​ពាល់​ធ្ងន់ធ្ងរ​បំផុតគឺ​ទៅលើ ធនធាន​មនុស្ស​។ ប្រជាជន​រាប់លាន​នាក់​បាន​បាត់បង់​ជីវិត​ដោយសារ​ការ​កាប់​សម្លាប់ ការអត់​ឃ្លាន និង​ជំងឺ​។ អ្នករស់រាន​មាន​ជីវិត​ជា​ច្រើន​បាន​បន្សល់​ទុក​នូវ​របួស​ផ្លូវ​កាយ រួម​មាន​ពិការ​ភាព​ដោយសារ​ការងារហួស​កម្លាំង ឬ​ទារុណកម្ម​។ លើសពី​នេះ របួស​ផ្លូវ​ចិត្ត​ដូចជា ជំងឺ​បាក់​ទឹក​ចិត្ត ភាព​តក់ស្លុត​ក្រោយ​របួស​ផ្លូវ​ចិត្ត និង​ការភ័យ​ខ្លាច​នៅតែរុំ​ព័ទ្ធ​ដក់​ជាប់​ក្នុង​ចិត្ត​មនុស្ស​ជា​ច្រើន​។ ក្រុម​គ្រួសារ​ជា​ច្រើន​ត្រូវ​បាន​បែក​បាក់​សមាជិក​ដោយសារ​ការ​សម្លាប់​រង្គាល ឬ​ការ​បាត់បង់​គ្នា​ទៅវិញ​ទៅមក​ក្នុង​ពេល​ជម្លៀស​។ ក្រោយ​ឆ្នាំ ១៩៧៩ ប្រជា​ជន​ជា​ច្រើន​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ស្វែងរក​សាច់​ញាតិ​ដែល​បាត់បង់ ដែល​ជា​ដំណើរ​ដ៏ឈឺ​ចាប់ និង​មិន​ប្រាកដ​ប្រជា​។ សង្គម​ទាំងមូល​បាន​បាត់បង់​នូវ​បញ្ញវន្ត…