របបកម្ពុជាប្រជាធិបតេយ្យ

ភាព​ងងឹត​នៃរបប​ប្រល័យពូជ​សាសន៍​ខ្មែរ​ក្រហម (១៩៧៥-១៩៧៩)

នៅ​ថ្ងៃទី ១៧ ខែ​មេសា ឆ្នាំ ១៩៧៥ ប្រជាជន​កម្ពុជា​គ្រប់​រូប​បាន​នឹក​ស្មានថា សន្តិភាព​ពិតជា​បាន​មកដល់មែន​បន្ទាប់ពីសង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ​។ ប៉ុន្តែ​ការ​ពិត ថ្ងៃ​នោះ​គឺជា​ការ​ចាប់​ផ្ដើម​នៃ​ទំព័រ​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​បំផុត​មួយ ដែល​បានលេប​ត្របាក់​ជីវិត​ប្រជាជន​ខ្មែរ​ជិត ៣ លាន​នាក់ ក្រោម​ការ​ដឹកនាំ​របស់ របប​កម្ពុជា​ប្រជា​ធិបតេយ្យ ហៅថា ខ្មែរ​ក្រហម​។ ការបំផ្លាញឫសគល់សង្គមជាតិ របប​ខ្មែរ​ក្រហម ដែល​ដឹកនាំ​ដោយ​ប៉ុល ពត បាន​ដាក់​ចេញ​នូវគោល​នយោបាយ​ជ្រុល​និយម និង​ព្រៃ​ផ្សៃ​បំផុត ក្នុង​បំណង​បង្កើត “សង្គម​ថ្មី” ដោយ​គ្មាន​វណ្ណៈ គ្មានទី​ផ្សារ គ្មាន​ជំនឿ​សាសនា និង​គ្មាន​ទំនាក់​ទំនងជា​មួយ​ពិភពលោក​ខាង​ក្រៅ​។ ភ្លាមៗ​ក្រោយ​ថ្ងៃ​ចូល​កាន់​កាប់ ប្រជាជន​ទាំង​អស់​ត្រូវ​បាន​បង្ខំ​ឲ្យ ជម្លៀស​ចេញពី​ទីក្រុងធំៗ​នានា រួម​ទាំង​រាជធានី​ភ្នំពេញ​ផងដែរ ដោយ​ត្រូវ​ដើរ​រាប់រយ​គីឡូម៉ែត្រ​ឆ្ពោះ​ទៅ​កាន់​ជនបទ​ក្រោម​ការ​គំរាម​កំហែង និង​ការ​សម្លាប់​យ៉ាង​សាហាវ​ឃោរឃៅ​។ នៅ​តាម​ជនបទ ប្រជាជន​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ធ្ងន់ធ្ងរហួស​កម្លាំង​ពី​ព្រឹក​ដល់យប់ ក្នុង​នាម​ជា “កម្លាំង​បដិវត្តន៍”។ ការអត់​ឃ្លាន រោគ​ឆ្លង…