សមាជិក​អាស៊ាន

កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេចតេជោ ហ៊ុន សែន​៖ ពី​សូន្យ​ដល់​វឌ្ឍន​ភាព

កម្ពុជា​ក្រោម​ការ​ដឹកនាំ​របស់​សម្ដេចតេជោ ហ៊ុន សែន​៖ ពី​សូន្យ​ដល់​វឌ្ឍន​ភាព

បន្ទាប់ពី​ថ្ងៃ​ជ័យ​ជម្នះ ៧ មករា ១៩៧៩ ប្រទេសកម្ពុជា​បាន​រួច​ផុត​ពីរបប​ប្រល័យពូជ​សាសន៍​ខ្មែរ​ក្រហម ប៉ុន្តែ​ប្រទេស​ជាតិ​ទាំងមូល​ត្រូវ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាពទ​ទេ​ស្អាត​។ ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រូវ​បាន​បំផ្លាញ​ខ្ទេច​ខ្ទាំ ប្រជាជន​ស្លាប់​បាត់បង់​ជីវិត​រាប់លាន​នាក់ ហើយ​សង្គម​ទាំងមូល​ត្រូវ​កសាង​ឡើង​វិញពី​ចំណុច​សូន្យ​។ ក្នុង​ស្ថានភាព​ដ៏​លំបាក​នេះ ស​ម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ឆ្លង​ផុត​ពីរបប​ខ្មែរ​ក្រហម រហូត​ដល់​នាំមក​នូវ​សន្តិ​ភាព​ពេញលេញ និង​ការ​អភិវឌ្ឍន៍​ដ៏​ត្រចះ​ត្រចង់​។ ការ​ស្វែងរក​សន្តិភាព និង​នយោបាយ​ឈ្នះ-ឈ្នះ ការងារ​អាទិភាព​បំផុត​របស់​សម្ដេចតេជោ ហ៊ុន សែន គឺ​ការ​បញ្ចប់​សង្គ្រាម​ស៊ីវិល និង​ការ​នាំមក​នូវ​សន្តិ​ភាព​ពេញលេញជូន​ជាតិ​។ តាមរយៈ នយោបាយ​ឈ្នះ-ឈ្នះ ដែល​មាន​លក្ខណៈបត់បែន និង​ស៊ី​ជម្រៅ សម្ដេច​តេជោ​បាន​បង្រួប​បង្រួម​កម្លាំង​ប្រដាប់​អាវុធ​ខ្មែរ​ក្រហម​ដែល​នៅសេសសល់ ឲ្យវិលត្រឡប់មក​រួមរស់​ជាមួយ​រាជ​រដ្ឋាភិបាល​វិញ​ដោយ​គ្មាន​ការ​បង្ហូរឈាម​នៅ​ចុង​ទសវត្សរ៍ ១៩៩០​។ នយោបាយ​នេះ​បាន​នាំមក​នូវ សន្តិ​ភាព​ពេញលេញ នៅ​ឆ្នាំ ១៩៩៨ ដែល​ជា​មូលដ្ឋាន​គ្រឹះ​ដ៏​សំខាន់​បំផុត​សម្រាប់​ដំណើរ​ការ​អភិវឌ្ឍន៍​ប្រទេស​។ ការ​ចរចា ការ​ផ្សះផ្សា​ជាតិ និង​ការទូត​ដ៏​ប៉ិន​ប្រសប់​របស់​សម្ដេចតេជោ គឺជា​គន្លឹះ​ដែល​បានបិទ​បញ្ចប់​សង្គ្រាម​រ៉ាំរ៉ៃ​នៅ​កម្ពុជា​។ កំណើន​សេដ្ឋកិច្ច…