សម្ដេចតេជោ ហ៊ុន សែន

ចលនា​រំដោះ និង​ថ្ងៃ​ជ័យ​ជម្នះ ៧ មករា ១៩៧៩

បន្ទាប់ពី​ជិតបួន​ឆ្នាំ​នៃ​ភាព​ងងឹត​ដ៏​ជ្រៅ​បំផុត ដែល​បាន​សង្កត់សង្កិន​ប្រជាជន​កម្ពុជា​ឲ្យ​រស់នៅ​ក្នុង​ការភ័យ​ខ្លាច ការ​កាប់​សម្លាប់​រង្គាល និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការហួស​កម្លាំង ទី​បំផុត​ពន្លឺ​នៃ​សង្ឃឹម និង​ការ​រំដោះ​ក៏​បានលេច​ឡើង​ជា​បណ្ដើរៗ​។ ភាពឈឺ​ចាប់ និង​ការរង​ទុក្ខ​វេទនា​ដ៏​ធំធេង​បាន​ជំរុញ​ឲ្យ​មាន​ការ​ក្រោកឈរ​តស៊ូ ដែល​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​ដំណើរ​ឆ្ពោះ​ទៅរក​ការ​រំដោះ​ជាតិ​។ កំណើតរណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា​៖ ពន្លឺ​នៃ​ក្ដី​សង្ឃឹម នៅ​ចុង​ឆ្នាំ ១៩៧៨ ចលនា​ជាតិ​មួយ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេសកម្ពុជា ក្នុង​គោលបំណង​តែមួយគត់គឺ ផ្តួល​រំលំរបប​ប្រល័យពូជ​សាសន៍​ប៉ុល ពត​។ ចលនា​នោះ​មាន​ឈ្មោះថា រណ​សិរ្ស​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា (RNSK) ដែល​ត្រូវ​បាន​បង្កើត​ឡើងជា​ផ្លូវ​ការ​នៅ​ថ្ងៃទី ២ ខែ​ធ្នូ ឆ្នាំ ១៩៧៨ នៅ​តំបន់​ស្នួល ខេត្ត​ក្រចេះ​។ ការ​បង្កើតរណ​សិរ្ស​នេះ គឺជា​ការ​ប្រមូល​ផ្តុំ​កម្លាំង​អ្នក​ស្នេហា​ជាតិ​ជា​ច្រើន​រូប ដែល​ធ្លាប់​ជា​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម ហើយ​បាន​មើល​ឃើញ​ពី​ភាព​ឃោរឃៅ​ឥត​ព្រំដែន​របស់របប​នេះ ក៏​សម្រេច​ចិត្ត​បះបោរ​ប្រឆាំង​។ ក្នុង​ចំណោម​អ្នក​ដឹកនាំ​សំខាន់ៗ​ដែល​បាន​ដើរតួ​នាទី​យ៉ាង​សកម្ម​ក្នុង​ការ​បង្កើត និង​ដឹកនាំរណ​សិរ្ស មាន​ដូចជា ស​ម្តេច​អគ្គ​មហា​សេនាបតីតេជោ ហ៊ុន សែន ដែល​ជា​កម្លាំង​ស្នូល​មួយ​រូប បានភៀស​ខ្លួន​ទៅវៀតណាម​ដើម្បី​ស្វែងរក​ការ​គាំទ្រ…

សារ​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋ​មន្ត្រីថៃ​៖ សម្ដេចតេជោ ហ៊ុន សែន ច្រានចោល​ការចោទ​ប្រកាន់ "Unprofessional"

សារ​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋ​មន្ត្រីថៃ​៖ សម្ដេចតេជោ ហ៊ុន សែន ច្រានចោល​ការចោទ​ប្រកាន់ “Unprofessional”

ភ្នំពេញ​៖ កាលពី​ល្ងាច​ថ្ងៃទី ១៥ ខែ​មិថុនា ឆ្នាំ ២០២៥ សម្ដេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ថា លោក​ពិត​ជា​បាន​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​នាយក​រដ្ឋ​មន្ត្រីថៃ រយៈ​ពេល ១៧ នាទី ០៦ វិនាទី ដោយ​មាន​លោក ឃ្លាំង ហួត ជា​អ្នកបក​ប្រែ​។ ការថត​សំឡេង​នៃ​ការ​សន្ទនា​នេះ គឺ​ដើម្បី​ធានា​តម្លា​ភាព និង​ការពារ​កុំ​ឲ្យ​មាន​ការ​ភាន់​ច្រឡំ ឬ​បន្លំ​កិច្ច​ការ​ទាំងឡាយ​។ សម្ដេច​តេជោ​បាន​លើក​ឡើងថា សំឡេង​សន្ទនា​នេះ​ត្រូវ​បាន​ផ្ញើ​ទៅ​កាន់​ឥស្សរជនប្រហែល ៨០ នាក់ រួម​មានគណៈ​អចិន្ត្រៃយ៍​គណបក្ស ក្រុម​ការងារ​ព្រឹទ្ធសភា ក្រុម​ការងារសភា ក្រុម​ការងារ​ទទួល​បន្ទុក​កិច្ចការ​បរទេស ក្រុម​ការងារ​ឃោសនា​អប់រំ ក្រុម​ការងារ​ព្រំដែន និងកង​កម្លាំង​ប្រដាប់​អាវុធ​។ សម្ដេច​តេជោ​បាន​សន្និដ្ឋាន​ថា​៖ “នៅ​ក្នុង​នោះ​ប្រហែល​អាច​មាន​នរណា​ម្នាក់ មិន​ពេញ​ចិត្ត​នឹង​នាយក​រដ្ឋមន្រ្តីថៃ ព្រោះ​ក្រោយ​និយាយ​គ្នា​ជាមួយ​ខ្ញុំ​ប៉ុន្មាន​ម៉ោង បែរជា​មេ​ដឹកនាំថៃ​ចេញមក…

ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ!

ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ!

ភ្នំពេញ៖ បន្ទាប់ពីកាសែត The Nation របស់ថៃបានចេញផ្សាយពីការបង្កើតក្រុមការងារមួយ ដើម្បីដោះស្រាយភាពតានតឹងតាមបណ្ដោយព្រំដែន ដែលកើតចេញពីការបង្ហោះសារលើបណ្ដាញសង្គមដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចោទជាសំណួរថា “ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ!”។ សម្ដេចតេជោបានមានប្រសាសន៍ថា លោកគ្រាន់តែនិយាយ និងពន្យល់ការពិត អំពីអ្វីដែលបានកើតឡើងចំពោះប្រទេសកម្ពុជា និងទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។ “ខ្ញុំគ្រាន់តែនិយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។ ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស។” សម្ដេចតេជោក៏បានលើកឡើងនូវសំណួរដដែលថា៖ “ហេតុអ្វីចាំបាច់ត្រូវបង្កើតក្រុមការងារដើម្បីតាមដានហ្វេសប៊ុករបស់ខ្ញុំ បើអ្នកស្អាតស្អំមែន។”