ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ!

ភ្នំពេញ៖ បន្ទាប់ពីកាសែត The Nation របស់ថៃបានចេញផ្សាយពីការបង្កើតក្រុមការងារមួយ ដើម្បីដោះស្រាយភាពតានតឹងតាមបណ្ដោយព្រំដែន ដែលកើតចេញពីការបង្ហោះសារលើបណ្ដាញសង្គមដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានចោទជាសំណួរថា “ហេតុអ្វីចាំបាច់ខ្លាច Facebook របស់ខ្ញុំ!”

សម្ដេចតេជោបានមានប្រសាសន៍ថា លោកគ្រាន់តែនិយាយ និងពន្យល់ការពិត អំពីអ្វីដែលបានកើតឡើងចំពោះប្រទេសកម្ពុជា និងទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។

“ខ្ញុំគ្រាន់តែនិយាយការពិត ពន្យល់ការពិត នូវអ្វីដែលជាការពិតកើតឡើងចំពោះប្រទេសរបស់ខ្ញុំ នូវទង្វើឈ្លានពានលើដែនអធិបតេយ្យភាពរបស់ខ្មែរ។ ខ្ញុំត្រូវការពន្យល់ប្រាប់ការពិតដល់ប្រជាជនរបស់ខ្ញុំ និងមិត្តបរទេស។”

សម្ដេចតេជោក៏បានលើកឡើងនូវសំណួរដដែលថា៖

“ហេតុអ្វីចាំបាច់ត្រូវបង្កើតក្រុមការងារដើម្បីតាមដានហ្វេសប៊ុករបស់ខ្ញុំ បើអ្នកស្អាតស្អំមែន។”